កិច្ចប្រជុំសមាជិកក្រុមការងារស្នូលថ្នាក់ជាតិ (Reference Group) លើការវាយតម្លៃដំណើការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ


ផុសថ្ងៃ: 26-08-2021

Share LinkedIn


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំសមាជិកក្រុមការងារស្នូលថ្នាក់ជាតិ (Reference Group) លើការងារវាយតម្លៃដំណើការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយមានការធ្វើបទបង្ហាញអំពីរបាយការណ៍លទ្ធផលបឋម ដោយក្រុមអ្នកជំនាញការ Montrose និងដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា។ លទ្ធផលនៃការវាយតម្លៃនេះ នឹងរួមចំណែកដល់ការធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការនៃការអនុវត្តកម្មវិធី ក៏ដូចជាការពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃកម្មវិធី។ សូមជម្រាបជូនថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺជាកម្មវិធីជាតិជំនួយសង្គមដំបូងនៅកម្ពុជា ដែលបានដាក់ឱ្យដំណើការជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០១៩ ក្រោមការដឹកនាំ និងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានវិសាលភាពអនុវត្តគ្របដណ្តប់បានទូទាំងប្រទេស និងប្រើប្រាស់ថវិកាជាតិទាំងស្រុង។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម