កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារទស្សនទាន ស្តីពី "ការឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា”


ផុសថ្ងៃ: 10-09-2021

Share LinkedIn


នៅរសៀលថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារទស្សនទាន ស្តីពី "ការឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា”។ ឯកសារទស្សនទាននេះ មានគោលបំណងកំណត់នូវទិសដៅ និងសមាសធាតុសម្រាប់ការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ស្របតាមបរិបទសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដែលជាឯកសារគោលនយោបាយសម្រាប់ឈានទៅពង្រីកវិសាលភាពគ្របដណ្តប់ សេវាថែទាំសុខភាព ដោយបង្កើនទាំងបរិមាណ, គុណភាពសេវា និងការគាំពារហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម