ការចាប់ផ្តើមឡើងវិញនូវការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន


ផុសថ្ងៃ: 09-11-2021

Share LinkedIn


នៅថ្ងៃចន្ទ ៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងសហការី, តំណាងក្រសួងអប់រំ យុវជន និងកីឡា, និងតំណាងកម្មវិធីស្បៀងអាហារពិភពលោក បានចុះពិនិត្យការចាប់ផ្តើមឡើងវិញនូវការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅ ក្នុងស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីសាលារៀនត្រូវបានបើកដំណើរការឡើងវិញ។ កម្មវិធីផ្តល់អាហារតាមសាលារៀននេះកំពុងអនុវត្តនៅសាលាគោលដៅចំនួន១១១៣ ទូទាំងប្រទេស ដែលក្នុងនោះជាកម្មវិធីជាតិដោយប្រេីប្រាស់ថវិការដ្ឋចំនួន២០៥សាលា និងគាំទ្រដោយដៃគូចំនួន៩០៨សាលា។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម