កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៧


ផុសថ្ងៃ: 23-11-2021

Share LinkedIn


នៅព្រឹកថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំកិច្ចប្រជុំលើកទី៧ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងជម្រើសកំណែទម្រង់រចនាសម្ព័ន្ធរបស់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម