សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិលើកទី៥ ស្ដីពី “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម”


ផុសថ្ងៃ: 29-11-2021

Share LinkedIn


ក្នុងគោលបំណងផ្សព្វផ្សាយ ឆ្លុះបញ្ចាំង និងបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ នេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍអន្តរជាតិ (GIZ) រៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិលើកទី៥ ស្ដីពី “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម” នៅថ្ងៃសុក្រ ៧រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៦៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីតំណាងរបស់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម