ការចុះសង្កេត និងពិនិត្យវាយតម្លៃដំណើរការនៃការផ្តល់បណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩


ផុសថ្ងៃ: 08-01-2022

Share LinkedIn


អនុវត្តតាមការចង្អុលបង្ហាញ និងដោយមានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២២, ក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានចុះសង្កេត និងពិនិត្យវាយតម្លៃដំណើរការនៃការផ្តល់បណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ព្រែកតាគង់ ភូមិព្រែតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីធានាបាននូវប្រតិតុល្យការ ក៍ដូចជាប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការកំណត់គ្រួសារគោលដៅ និងការអនុវត្តកម្មវិធិជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
ការចុះសង្កេត និងពិនិត្យវាយតម្លៃជាក់ស្តែងនេះបានបង្ហាញថា មានតែគ្រួសារចំនួន ៥ ប៉ុណ្ណោះ ក្នុងចំណោមគ្រួសារដែលបានស្នើសុំបណ្ណក្រីក្រ ចំនួន ៦៤គ្រួសារ នៅក្នុងសហគមន៍នេះ មិនទាន់ទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដែលខុសពីការចុះផ្សាយដោយសារព័ត៌មាននាពេលកន្លងមក។ ចំណែក៥៩គ្រួសារទៀតបានទទួលបណ្ណ និងបាន និងកំពុងទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធ រួមទាំងរដ្ឋបាលសង្កាត់ ក៏បាន និងកំពុងខិតខំពិនិត្យវាយតម្លៃ ដើម្បីផ្ដល់បណ្ណសមធម៌ជូនគ្រួសារដែលនៅសេសសល់ផងដែរ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម