ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលជួបសម្តែងការគួរសមដោយលោកស្រី Rebekah Bell អ្នកតំណាងនៃអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបចូលកាន់ដំណែង


ផុសថ្ងៃ: 20-04-2022

Share LinkedIn


នៅរសៀលថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលជួបសម្តែងការគួរសមដោយលោកស្រី Rebekah Bell អ្នកតំណាងនៃអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបចូលកាន់ដំណែង។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ទាំងក្នុងអន្តរាគមន៍គាំពារសង្គមផ្នែកស្បៀងអាហារ និងទាំងពាក់ព័ន្ធនឹងប្រព័ន្ធត្រួតពិនិត្យ ស្បៀង និងម្ហូបអាហារ ក្នុងទិដ្ឋភាពសុវត្ថិភាព គុណភាព និងអនាម័យ ស្របតាមស្តង់ដារ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម