កិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥


ផុសថ្ងៃ: 02-05-2022

Share LinkedIn


បន្ទាប់ពីការសម្រេចរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមឱ្យធ្វើការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងក្រោយពីការសិក្សាអំពីការអនុវត្តក្របខណ្ឌគោលនយោបាយនេះ ដែលធ្វើឡើងដោយស្ថាប័នវាយតម្លៃឯករាជ្យ ដែលមានជំនាញ និងបទពិសោធន៍ជាអន្តរជាតិ នាពេលកន្លងមក, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃនេះ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដើម្បីពិភាក្សា ប្រមូលធាតុចូល និងប្រតិមតិនានា លើលទ្ធផលនៃការវាយតម្លៃដែលទទួលបាននេះ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ផងដែរ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម