លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំបច្ចេកទេសតាមជំនាញនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម


ផុសថ្ងៃ: 23-07-2022

Share LinkedIn


នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំបច្ចេកទេសតាមជំនាញនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។ ក្នុងកិច្ចប្រជុំនេះ បន្ថែមលើការសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាពការងារជូនលោកជំទាវរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានទទួលនូវការណែនាំ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់ពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់អគ្គលេខាធិការដ្ឋានផងដែរ។ លោកជំទាវរដ្ឋលេខាធិការក៍បានកោតសរសើរក្រុមការងារ និងមន្ត្រីទាំងអស់ ចំពោះការយកចិត្តទុកដាក់បំពេញការងារនាពេលកន្លងមកប្រកបដោយវឌ្ឍនភាពជូនក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏ដូចជាសង្គមជាតិ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម