ផុសថ្ងៃ: 09-09-2022
Share LinkedInអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលើសូចនាករ និងទិន្នន័យ ដែលបញ្ចូលដោយអង្គភាពរាយការណ៍នីមួយៗ ក៏ដូចជាពិភាក្សាលម្អិត ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទាំងមានការធ្វើបទបង្ហាញស្តីពី យន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផងដែរ។