ផុសថ្ងៃ: 11-01-2023
Share LinkedInនារសៀលថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣, គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងមានការអញ្ជើញចូលរួមផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ កែសម្រួលខ្លឹមសារ និងភាពគ្រប់ជ្រុងជ្រោយ ដោយបានឯកភាពគ្នាគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបន្តនីតិវិធី។