ផុសថ្ងៃ: 22-01-2023
Share LinkedInនៅរសៀលថ្ងៃសុក្រ ១៤ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នេះ, ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំតាមប្រពន្ធអនឡាញ (Zoom) ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីអត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន”ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។