ផុសថ្ងៃ: 07-07-2023
Share LinkedInនៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី៥ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម និងថ្នាក់ដឹកនាំដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១) អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ និងកម្មវិធីថ្មី ក្នុងលក្ខណៈសមាហរណ។ ជារួម ក្របខណ្ឌនេះមានគោលបំណង៖
២) ក្រុមប្រឹក្សាជាតិគាំពារសង្គមក៏បានពិនិត្យ និងពិភាក្សាអំពីសេចក្ដីព្រាងក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នផងដែរ ដែលនេះជាឯកសារផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើស្ថាប័នូបនីយកម្មកិច្ចគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានាជាយថាហេតុ។ ក្របខណ្ឌកិច្ចគាំពារសង្គមនេះ នឹងក្លាយជាយន្តការក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ជាពិសេសការកំណត់ឱ្យបានច្បាស់នូវទំហំនៃផលប៉ះពាល់ និងការដាក់ចេញនូវឧបករណ៍គោលនយោបាយនានាឱ្យបានទាន់ពេល, មានប្រសិទ្ធភាព ព្រមទាំងធានាបាននូវការសម្របសម្រួលយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្នដែលមានលក្ខណៈជាប្រព័ន្ធ និងអាចទស្សន៍ទាយជាមុន ទាំងសម្រាប់បច្ចុប្បន្ន និងអនាគត។
៣) ដោយក្រុមប្រឹក្សាជាតិគាំពារសង្គមបាន និងកំពុងគិតគូរអំពីយន្តការនៃការពង្រីកការគ្របដណ្តប់ការថែទាំសុខភាព ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល, អង្គប្រជុំបានធ្វើការពិភាក្សាលម្អិតអំពីយន្តការ និងនីតិវិធីក្នុងការពង្រីករបបថែទាំសុខភាពតាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់បេទ្បាជាតិសន្តិសុខសង្គម បន្ថែមលើការដាក់ឱ្យអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលថ្មីៗនេះផងដែរ។
បន្ថែមលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំបានណែនាំអង្គប្រជុំ ឱ្យធ្វើការគិតគូរអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយនានាដែលត្រូវបានប្រកាសដាក់ចេញដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។