កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីការផ្ដល់អាហារតាមសាលារៀន”


ផុសថ្ងៃ: 25-03-2024

Share LinkedIn


លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីការផ្ដល់អាហារតាមសាលារៀន” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានធាតុចូលសំខាន់ៗបន្ថែមទៀត ឱ្យសេចក្ដីព្រាងនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន មុនពេលដាក់ជូនក្រុមប្រឹក្សាជាតិគាំពារសង្គមពិនិត្យ និងសម្រេច។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ជាពិសេសក្រសួង-ស្ថាប័នដែលមានសមាសភាពក្នុងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម