ផុសថ្ងៃ: 05-04-2024
Share LinkedInលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមបានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមសម្រាប់ជំហានបន្ទាប់ ក្នុងគោលបំណងទទួលបានធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់រៀបចំសេចក្ដីព្រាងក្របខណ្ឌនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមពិនិត្យ និងសម្រេច។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។