ផុសថ្ងៃ: 01-08-2024
Share LinkedInនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ, លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាលើការវាយតម្លៃស្ថានភាព នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយមានការ ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកកម្មាធិការប្រតិបត្តិដែលពាក់ព័ន្ធនឹងកម្មវត្ថុនៃកិច្ចប្រជុំនេះ ព្រមទាំងមានការចូលរួមផងដែរពីឯកឧត្តម អ៊ុក សមវិទ្យា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី រួមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផងដែរ។