នៅព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា គ.ស. ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៣ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ក្នុងគោលបំណងធ្វើឱ្យសេចក្ដីព្រាង “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានក្នុងបរិបទសេដ្ឋកិច្ច-សង្គមកម្ពុជា។