សន្និសីទជាតិ ស្ដីពីសមិទ្ធផលគាំពារសង្គមកម្ពុជា


ផុសថ្ងៃ: 21-11-2024

Share LinkedIn


នៅថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែ វិចិ្ឆកា គ.ស. ២០២៤ នេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំសន្និសីទជាតិស្ដីពីសមិទ្ធផលគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការចូលរួមជាគណៈ-អធិបតី និងភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នដែលជាសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម, ប្រធាន-អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ប្រធានស្ថាប័ន, ដៃគូអភិវឌ្ឍន៍, និងមន្ទីរ-អង្គភាពពាក់ព័ន្ធ សរុបជាង ៥០០ នាក់ ទាំងការចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធប្រជុំអនឡាញ ព្រមទាំងមានការចូលរួមទស្សនា និងស្ដាប់តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកសំខាន់ៗមួយចំនួនទៀត។
សន្និសីទនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលគាំពារសង្គមកម្ពុជា ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងវត្តមានរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧ ដែលជាវឌ្ឍនភាព វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង និងបាន និងកំពុងគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់ ជាមួយនឹងចំណាយថវិកាជាតិ ក៏បានកើនឡើងធំជាងមុន ជាង ៣ ដង ពោលគឺមានទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គម ចំនួនជាង ១៧, ៥ ទ្រីលានរៀល ឬសមមូលនឹង ៤,៣ ប៊ីលានដុល្លារអាម៉េរិក ។

  

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


gs_nspc@mef.gov.kh


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម