ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ


ផុសថ្ងៃ: 26-03-2025

Share LinkedIn


នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ពិធីនេះ មានការចូលរួមជាគណៈអធិបតី ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នស្រាវជ្រាវ, និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសសរុបប្រមាណជាង ១០០នាក់។ ផែនការប្រតិបត្ដិនេះ នឹងក្លាយជាឧបករណ៍គោលនយោបាយសម្រាប់ចូលរួមពង្រីកការគ្របដណ្តប់នៃប្រព័ន្ធសន្តិសុខសង្គមដល់កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រកបដោយសមធម៌ និងបរិយាបន្ន សំដៅលើកកម្ពស់សុខុមាលភាពរបស់ពួកគេ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


gs_nspc@mef.gov.kh


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម