រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម នាសម័យប្រជុំលើកទី៣ នីតិកាលទី៦


ផុសថ្ងៃ: 28-10-2019

Share LinkedIn


នៅថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩, រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម នាសម័យប្រជុំលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា តាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដោយបញ្ចូលនូវផ្នែកប្រាក់សោធន បន្ថែមលើផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ដែលកំពុងអនុវត្ត សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ និងនិយោជិតក្នុងវិស័យឯកជន។

ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីនេះត្រូវបានរៀបចំស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ដោយបង្កើតនូវយន្តការអភិបាលកិច្ចថ្មី និងមានប្រសិទ្ធភាព ដែលបែងចែកតួនាទីក្នុងកម្រិតគោលនយោបាយ និងកម្រិតយុទ្ធសាស្ត្រ, កម្រិតបញ្ញតិ្ដករ, និងកម្រិតប្រតិបត្តិករ ក្នុងគោលដៅបង្កើតនូវភាពរឹងមាំ តម្លាភាព និងប្រតិតុល្យការ រវាងប្រតិបត្តិការ ការគ្រប់គ្រង និងការត្រួតពិនិត្យ ធានានូវចីរភាព និងការពារបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកទទួលផលពីរបបសន្តិសុខសង្គម ដែលជាសសរស្តមដ៏សំខាន់មួយនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៩៨ ៣០៣ ៨៥០

     (+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម