សិក្ខាសាលាស្ដីពី “ហិរញ្ញប្បទានសុខាភិបាល” រៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម


ផុសថ្ងៃ: 16-02-2020

Share LinkedIn


ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានកិច្ចសហការពីក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលាស្ដីពី “ហិរញ្ញប្បទានសុខាភិបាល” ក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធ និងស្វែងយល់ពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងដំណើរនៃការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាព ក៏ដូចជាតួនាទី និងការចូលរួមពីភាគីពាក់ព័ន្ធក្នុងដំណើរនៃការអភិវឌ្ឍនេះ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួងសុខាភិបាល បេឡាជាតិសន្ដិសុខសង្គម ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួន និងមានការគាំទ្រផ្នែកបច្ចេកទេសដោយ USAID និងអង្គការ GIZ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៩៨ ៣០៣ ៨៥០

     (+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម