ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលជួបលោកស្រី Claire Conan នាយិកាថ្មីនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program)


ផុសថ្ងៃ: 01-10-2020

Share LinkedIn


ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលជួបលោកស្រី Claire Conan នាយិកាថ្មីនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) ប្រចាំព្រះរាជាណាចក្រកម្ពុជា  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដើម្បីសម្តែងការគួរសម និងពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ។ ក្នុងជុំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ចំពោះការចូលកាន់ដំណែងជានាយិកាថ្មីរបស់កម្មវិធីស្បៀងអាហារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោក ដែលបាន និងកំពុងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ក៍ដូចជាការផ្ដល់ជំនួយបច្ចេកទេសក្នុងផ្នែកគាំពារសង្គម ដែលមានជាអាទ៍កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការកសាងក្របខណ្ឌគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នជាដើម។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៩៨ ៣០៣ ៨៥០

     (+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម