អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធគាំពារសង្គម


ផុសថ្ងៃ: 21-10-2020

Share LinkedIn


អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីប្រព័ន្ធគាំពារសង្គម នៅថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាតំណាងមកពីក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងដើម្បីប្រមូលធាតុចូលបន្ថែម ក្នុងគោលបំណងរៀបចំសេចក្តីព្រាង “ច្បាប់ស្ដីពីប្រព័ន្ធគាំពារសង្គម” មួយ ដែលមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដើម្បីអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ធានានូវសុខុមាលភាព និងកាត់បន្ថយភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សមភាពសង្គម តាមរយៈការបង្កើតប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន វឌ្ឍនភាព និងចីរភាព ឱ្យស្របតាមការចង្អុលបង្ហាញរបស់ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥”។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៩៨ ៣០៣ ៨៥០

     (+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម