ផុសថ្ងៃ: 23-02-2021
Share LinkedInអនុគណៈកម្មាធិការជំនួយសង្គម បានបើកកិច្ចប្រជុំលើកទី៣ នាព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នាវេលាម៉ោង ៨:៣០ ព្រឹក នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធមួយចំនួនរួមមានវឌ្ឍនភាពការងាររបស់អនុគណៈកម្មាធិការជំនួយសង្គម, របបគោលនយោបាយសម្រាប់ជនមានពិការភាពក្រីក្រ នៅតាមសហគមន៍, ការផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រសម្រាប់បឋមសិក្សា និងមធ្យមសិក្សាចំណេះដឹងទូទៅ, កញ្ចប់បណ្ដុះបណ្ដាលក្នុងវិស័យគាំពារសង្គម និងឯកសារទស្សទាននៃកម្មវិធីកញ្ចាប់គ្រួសារ។