ផុសថ្ងៃ: 08-04-2021
Share LinkedInនារសៀលថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ តាមប្រព័ន្ធ Zoom ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន និងការកែសម្រួលប្រព័ន្ធអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមមកពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។