សិក្ខាសាលាពិគ្រោះយោបល់សាធារណៈលើសេចក្តីព្រាងយុទ្ធសាស្រ្តទំនាក់ទំនងគាំពារសង្គមកម្ពុជា


ផុសថ្ងៃ: 23-07-2021

Share LinkedIn


ក្នុងគោលដៅពង្រីក និងពង្រឹងការទំនាក់ទំនង និង ការផ្សព្វផ្សាយអំពីការអនុវត្តគោលនយោបាយគាំពារសង្គមប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងសុខុមនីយកម្ម, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំ សេចក្តីព្រាងយុទ្ធសាស្រ្តទំនាក់ទំនងគាំពារសង្គមកម្ពុជា និងបានដាក់ឱ្យពិភាក្សាដើម្បីទទួលយកធាតុចូលបន្ថែមក្នុងសិក្ខាសាលាពិគ្រោះយោបល់សាធារណៈនាថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៧៨ ២៣៥ ៩៦៨


info.gsnspc@gmail.com


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្តាក់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម