ផុសថ្ងៃ: 23-12-2025
Share LinkedInលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសេចក្ដីព្រាងគោលនយោបាយស្ដីពីការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងដាក់ឆ្លងក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យ និងផ្ដល់យោបល់បន្ថែមនៅពេលន្ទាប់។














កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។