ផុសថ្ងៃ: 09-03-2026
Share LinkedIn📣ឱកាសការងារមកដល់ហើយ !
====================
ដើម្បីគាំទ្រការបំពេញតួនាទី និងភារកិច្ចរបស់អនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធ ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាពេញម៉ោង ចំនួន ២រូប មកបំពេញការងារនៅ លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (លេខាធិការដ្ឋាន គ.ស.ស.) ជាមន្ត្រីវិភាគគាំពារសុខភាពសង្គមជាន់ខ្ពស់ ដែលមានលក្ខណៈ ដូចមានលម្អិតក្នុងលិខិតជូនដំណឹង។
សម្រាប់សាធារណជនដែលមានគុណវុឌ្ឍិ និងជំនាញបច្ចេកទេស ស្របតាមតួនាទី និងលក្ខខណ្ឌតម្រូវខាងលើ និងមានចំណាប់អារម្មណ៍លើការងារនេះ, សូមដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវលិខិតបង្ហាញពីចំណាប់អារម្មណ៍ (Cover Letter) និងប្រវត្តិរូបសង្ខេប (CV) ព្រមទាំងឯកសារពាក់ព័ន្ធ តាមរយៈសារអេឡិចត្រូនិក៖ [email protected] ឱ្យបានមុន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៥ : 00 នាទីល្ងាច។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។