អនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកលកម្ពុជា
អនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា សរសេរជាអក្សរកាត់ថា «អ.គ.ស.ស.» ជាសេនាធិការរបស់ គណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។
អ.គ.ស.ស. មានតួនាទី និងភារកិច្ចក្នុងការតម្រង់ទិស សម្របសម្រួល តាមដាន និងត្រួតពិនិត្យ រាល់គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ សកម្មភាពពាក់ព័ន្ធ ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដូចជា ៖
- សម្របសម្រួលការអនុវត្តទិសដៅគោល នយោបាយអាទិភាព ជាយុទ្ធសាស្ត្រ និងផែនការ សកម្មភាព ក្នុងផែនទីបង្ហាញផ្លូវ។
- ពិនិត្យ និងកំណត់ជម្រើសគោលនយោបាយកែទម្រង់ ក្នុងការអនុវត្តទិសដៅគោលនយោបាយ អាទិភាពជាយុទ្ធសាស្ត្រ ក្នុងផែនទីបង្ហាញផ្លូវ ។
- រៀបចំ និងអនុវត្តផែនការកសាង សមត្ថភាពដល់ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្ត គោលនយោបាយ និងអន្តរាគមន៍ ក្នុងផែនទីបង្ហាញផ្លូវ ។
- រៀបចំ និងអនុវត្តផែនការអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ ចំណេះដឹង របស់ប្រជាពលរដ្ឋអំពី ការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ។
- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ លើវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ វាយតម្លៃ ពាក់កណ្តាលអាណត្តិ វាយតម្លៃវឌ្ឍនភាព នៃការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា និង ការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍ពាក់ព័ន្ធ នឹងការគ្របដណ្តប់ សុខភាពជាសកលនៅកម្ពុជា ។
- រៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនទីបង្ហាញផ្លូវ ជូនគណៈកម្មាធិការប្រតិបត្តិ និង ក្រុមប្រឹក្សាជាតិគាំពារសង្គម និងរាជរដ្ឋាភិបាល។ អនុវត្តភារកិច្ចផ្សេងៗទៀត តាមការចាត់តាំងរបស់ក្រុមប្រឹក្សាជាតិ គាំពារសង្គម និងគណៈកម្មាធិការ ប្រតិបត្តិនៃក្រុមប្រឹក្សាជាតិ គាំពារសង្គម៕
ឯកសារយោង៖