លេខាធិការដ្ឋាន អ.គ.ស.ស.


 អ.គ.ស.ស. មានលេខាធិការដ្ឋានមួយ ជាសេនាធិការ ចំណុះឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

លេខាធិការដ្ឋាន អ.គ.ស.ស. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

១. ផ្នែកបច្ចេកទេស៖

  • សិក្សា និងស្នើជម្រើសគោលនយោបាយកែទម្រង់ ក្នុងការអនុវត្តទិសដៅគោលនយោបាយអាទិភាពជាយុទ្ធសាស្ត្រដែលមានកំណត់ក្នុងផែនទីបង្ហាញផ្លូវ
  • ពិនិត្យ វិភាគ និងផ្តល់
  • សម្របសម្រួល ជំរុញការអនុវត្តទិសដៅគោលនយោបាយ និងផែនការសកម្មភាពដែលមានកំណត់ក្នុងផែនទីបង្ហាញផ្លូវ
  • សហការអនុវត្តផែនការសកម្មភាពដែលមានកំណត់ក្នុងផែនទីបង្ហាញផ្លូវ
  • សិក្សាស្រាវជ្រាវលើប្រធានបទពាក់ព័ន្ធនឹងការគ្រប់ដណ្តប់សុខភាពជាសកល តាមការចាំបាច់ 

 ២. ផ្នែកតាមដាន និងវាយតម្លៃ៖

  •  រៀបចំក្របខណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ
  • អនុវត្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ និងវាយតម្លៃពាក់កណ្តាលអាណត្តិ
  • តាមដានវឌ្ឍនភាពនៃការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា និងការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍ពាក់ព័ន្ធនឹងការគ្របដណ្តប់សុខភាពជាសកល
  • រៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ ជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គម និងរាជរដ្ឋាភិបាល

៣. ផ្នែកសម្របសម្រួល៖

  • រៀបចំ និងអនុវត្តផែនការអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងស្ដីពីការគ្រប់ដណ្ដប់សុខភាពជាសកល
  • សម្របសម្រួលការរៀបចំ និងអនុវត្តផែនការកសាងសមត្ថភាពដល់ស្វប័ន និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគោលនយោបាយ និងអន្តរាគមន៍ដែលមានកំណត់ក្នុងផែនទីបង្ហាញផ្លូវ
  • សម្របសម្រួលជាមួយដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធ រួមទាំងគាំទ្រផ្នែកគតិយុត្ត ក្នុងដំណើរការនៃការអនុវត្តផែនទៅបង្ហាញផ្លូវ
  • រៀបចំផែនការអភិវឌ្ឍលេខាធិការដ្ឋាន ផែនការសកម្មភាព ផែនការថវិកា និងអនុវត្តសកម្មភាពគាំទ្រការប្រព្រឹត្តទៅរប់ស អ.គ.ស.ស. និងលេខាធិការដ្ឋាន
  • រៀបចំបូកសរុបរបាយការណ៍ការងារប្រចាំគ្រារបស់លេខាធិការដ្ឋាន។

📌 សម្រាប់ព័ត៌មានលម្អិត សូមចូលមើលតាមតំណភ្ជាប់ខាងក្រោម៖

🔗 https://uhc.nspc.gov.kh/

(+៨៥៥) ៩៦ ៦១៦ ៥៦១៨


[email protected]


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម