អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម
ក្រុមប្រឹក្សាជាតិគាំពារសង្គម មានអគ្គលេខាធិការដ្ឋានមួយសម្រាប់ជាសេនាធិការបច្ចេកទេសបម្រើការងារឱ្យក្រុមប្រឹក្សាជាតិ និងគណៈកម្មការប្រតិបត្ត។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមស្ថិតនៅក្រោមការដឹកនាំ និងសម្របសម្រួលដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើតគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គមមានរចនាសម្ព័ន្ធ និងមុខងារភារកិច្ច ដូចខាងក្រោម៖
- នាយកដ្ឋានគោលនយោបាយ មានមុខងារ និងភារកិច្ច ជួយ អ.ក.គ. លើការងាររៀបចំ ពិនិត្យ និងផ្តល់យោបល់លើគោលនយោបាយគាំពារសង្គមជារួម ការងាររៀបចំបង្កើត និងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ឬកម្មវិធីជាតិជំនួយសង្គមនានា
- នាយកដ្ឋានគាំទ្រប្រតិបត្តិការ មានមុខងារ និងភារកិច្ច ជួយ អ.ក.គ. លើការងារគ្រប់គ្រងមូលនិធិហិរញ្ញប្បទានគាំពារសង្គម ការងារតាមដាន និងដោះស្រាយវិវាទក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងការងារបញ្ជ្រាបការយល់ដឹង ទំនាក់ទំនង និងការផ្សព្វផ្សាយ
- នាយកដ្ឋានកិច្ចការរដ្ឋបាល និងឌីជីថល មានមុខងារ និងភារកិច្ច ជួយ អ.ក.គ. លើការងាររដ្ឋបាល និងការគ្រប់គ្រងបុគ្គលិក ការងារគ្រប់គ្រងថវិកាកម្មវិធី និងគម្រោងអភិវឌ្ឍន៍ស្ថាប័ន និងការងារអភិវឌ្ឍ និងអនុវត្តថ្នាលឌីជីថល
- នាយកដ្ឋានត្រួតពិនិត្យ មានមុខងារ និងភារកិច្ច ជួយ អ.ក.គ. ក្នុងមុខងារជានិយ័តករសន្តិសុខសង្គមលើការងាររៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងនិយ័តករកម្មប្រព័ន្ធសន្តិសុខសង្គម និងការងារត្រួតពិនិត្យប្រតិបត្តិការសន្តិសុខសង្គម
- នាយកដ្ឋានផ្សះផ្សារវិវាទ និងការពារអ្នកទទួលផល មានមុខងារ និងភារកិច្ច ជួយ អ.ក.គ. ក្នុងមុខងារជានិយ័តករសន្តិសុខសង្គម លើការងារការពារអ្នកទទួលផល ការងារទទួលពាក្យបណ្តឹង និងការងារដោះស្រាយវិវាទ ក្នុងប្រព័ន្ធសន្តិសុខសង្គម
- នាយកដ្ឋានកិច្ចការទូទៅ មានមុខងារ និងភារកិច្ច ជួយ អ.ក.គ. ក្នុងមុខងារជានិយ័តករសន្តិសុខសង្គម លើការងារថវិកា និងការគ្រប់គ្រងបុគ្គលិក ការងារគាំទ្រប្រតិបត្តិការពាក់ព័ន្ធនឹងប្រព័ន្ធព័ត៌មានវិទ្យា និងការងារសម្របសម្រួលក្នុងក្របខណ្ឌអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង
- អង្គភាពស្រាវជ្រាវ មានមុខងារ និងភារកិច្ច ជួយ អ.ក.គ. លើការងារសិក្សាស្រាវជ្រាវទូទៅ។
- លេខាធិការដ្ឋាន អ.គ.ស.ស. មានមុខងារ និងភារកិច្ចជួយ អ.ក.គ. អនុវត្តគោលនយោបាយ និងផែនការសកម្មភាពដែលមានកំណត់ក្នុងផែនទីបង្ហាញផ្លូវ តាមរយៈការតាមដាន វាយតម្លៃ និងការគាំទ្របច្ចេកទេស ដល់រដ្ឋបាលមូលដ្ឋាន។
- លេខាធិការដ្ឋាន អ.ប.ប. មានមុខងារ និងភារកិច្ចជួយ អ.ក.គ. អនុវត្តគោលនយោបាយ គម្រោង ផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគាំពារសង្គមឌីជីថល។
អង្គភាព និងនាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធាន ១រូប និងមានអនុប្រធានមួយចំនួនអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន។
ឯកសារយោង៖
អនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម