គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម


ក្រុមប្រឹក្សាជាតិគាំពារសង្គម មានគណៈកម្មការប្រតិបត្តិជាសេនាធិការដឹកនាំ និងសម្របសម្រួលការរៀបចំ និងការអនុវត្តគោលនយោបាយគាំពារសង្គម។​

គណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម (គ.ប.ក.គ) ជាយន្តការសម្របសម្រួលរវាងកម្រិតគោលនយោបាយ និងកម្រិតបច្ចេកទេស សម្រាប់គាំទ្ររាល់ការបំពេញមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានចែងក្នុងមាត្រា៣នៃព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម។

គណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម (គ.ប.ក.គ) មានភារកិច្ចសម្របសម្រួល តាមដាន និងត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានាពាក់ព័ន្ធនឹងការងារគាំពារសង្គម ដើម្បីរាយការណ៍ និងផ្តល់យោបល់ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម។

យោងអនុក្រឹត្យលេខ១៤៣ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាមពារសង្គម ត្រូវមានសមាសភាពដូចខាងក្រោម៖

១ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ១រូប ប្រធាន
២ រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១រូប អនុប្រធាន
៣ រដ្ឋលេខាធិការ​ ឬអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ១រូប អនុប្រធាន
៤ រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ១រូប អនុប្រធាន
៥ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អនុប្រធាន
៦ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម អនុប្រធានប្រចាំការ
៧ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី ១រូប សមាជិក
៨ តំណាងក្រសួងមហាផ្ទៃ ១រូប សមាជិក
៩ តំណាងក្រសួងការពារជាតិ ១រូប សមាជិក
១០ តំណាងក្រសួងផែនការ ១រូប សមាជិក
១១ តំណាងក្រសួងយុត្តិធម៌ ១រូប សមាជិក
១២ តំណាងក្រសួងកិច្ចការនារី ១រូប សមាជិក
១៣ តំណាងក្រសួងអប់រំ យុវជន និងកីឡា ១រូប សមាជិក
១៤ តំណាងក្រសួងមុខងារសាធារណៈ ១រូប សមាជិក
១៥ តំណាងគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ១ រូប សមាជិក
១៦ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ សមាជិក
១៧ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
១៨ 

អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សមាជិក។

ឯកសារយោង៖

(+៨៥៥) ៩៦ ៦១៦ ៥៦១៨


[email protected]


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម