លេខាធិការដ្ឋាន អ.ប.ប.


អ.ប.ប. មានលេខាធិការដ្ឋានមួយ ជាសេនាធិការ ចំណុះឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។

លេខាធិការដ្ឋាន អ.ប.ប. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
១. ផ្នែកបរិវត្តកម្មឌីជីថល៖

  • រៀបចំ ពិនិត្យ និងអនុវត្តគោលនយោបាយ គម្រោង ផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
  • ដឹកនាំ សហការ និងសម្របសម្រួលការធ្វើសុខដុមនីយកម្ម និងបរិវត្តកម្មឌីជីថល ដែលមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ
  • រៀបចំ អនុវត្ត និងសម្របសម្រួលការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធបើកផ្តល់អត្ថប្រយោជន៍ពីរាជ-រដ្ឋាភិបាលទៅប្រជាជន ដែលមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ
  • រៀបចំ អនុវត្ត និងវាយតម្លៃបទដ្ឋាន និងស្តង់ដាបច្ចេកទេសរួម សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណ បើកផ្តល់អត្ថប្រយោជន៍ និងផ្តល់សេវាគាំពារសង្គម។

 ២. ផ្នែកបច្ចេកវិទ្យាព័ត៌មាន៖

  • គ្រប់គ្រង និងអភិវឌ្ឍថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងប្រព័ន្ធនានា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន គាំទ្រដល់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម
  • ចូលរួមរៀបចំ អនុវត្ត និងវាយតម្លៃបទដ្ឋាន និងស្តង់ដាបច្ចេកទេសរួម សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការកំណត់អត្តសញ្ញាណ បើកផ្តល់អត្ថប្រយោជន៍ និងផ្តល់សេវាគាំពារសង្គម
  • ចូលរួមរៀបចំ លើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពជូនភាគីពាក់ព័ន្ធ ដែលជាអ្នកប្រើប្រាស់សេវាគាំពារសង្គមឌីជីថល
  • រៀបចំផែនការអភិវឌ្ឍ តាមដាន និងថែទាំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ថ្នាលឌីជីថល មូលដ្ឋានទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។

៣. ផ្នែកគាំទ្រសេវា៖

  • សម្របសម្រួលភាគីពាក់ព័ន្ធ និងអនុវត្តស្តង់ដានៃនីតិវិធីគាំទ្រ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យគាំពារសង្គម ជាមួយប្រតិបត្តិករគាំពារសង្គម រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត
  • រៀបចំ និងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល ដើម្បីអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម
  • សម្របសម្រួលរៀបចំផែនការសកម្មភាព ផែនការថវិកា និងអនុវត្តសកម្មភាពគាំទ្រដល់ការប្រព្រឹត្តទៅរបស់ អ.ប.ប. និងលេខាធិការដ្ឋាន
  • គ្រប់គ្រង និងតាមដានការងាររដ្ឋបាល ហិរញ្ញវត្ថុ និងគ្រប់គ្រងបុគ្គលិករបស់លេខាធិការដ្ឋាន
  • រៀបចំបូកសរុបរបាយការណ៍ការងារប្រចាំគ្រារបស់លេខាធិការដ្ឋាន។

📌 សម្រាប់ព័ត៌មានលម្អិត សូមចូលមើលតាមតំណភ្ជាប់ខាងក្រោម៖

🔗 https://dsp.nspc.gov.kh/


ឯកសារយោង៖

(+៨៥៥) ៩៦ ៦១៦ ៥៦១៨


[email protected]


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម