ក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យការអនុវត្តកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ


ផុសថ្ងៃ: 21-10-2026

Share LinkedIn


កាលពីថ្មីៗនេះ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារចុះទៅខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ឆ្លៀតក្នុងឱកាសនោះដែរ, ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយពលរដ្ឋមួយចំនួនដែលទទួលបានប្រាក់ឧបត្ថម្ភ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធប្រេង និងឧស្ម័នឥន្ធនៈ។

ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

(+៨៥៥) ៩៦ ៦១៦ ៥៦១៨


[email protected]


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ផ្លូវលេខ៩២. សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ


f ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម